ការពោលស្តីដោយប្រុងប្រយ័ត្នឈ្មោះថា
រក្សា ព្រោះថាសម្តីមួយមាត់ដែលយើងពោលទៅជាតម្លៃរបស់ខ្លួនយើង ដូចពាក្យខ្មែរថា
(មនុស្សយកសម្តីដំរីយកភ្លុក) ។ ម្យ៉ាងទៀត ការពោលស្តីកើតឡើងដោយសារបុណ្យ បើគ្មានបុណ្យជំរុញទេ
មិនអាចនិយាយបានឡើយ ដូចជាមនុស្សគ។
ការរក្សាសម្តីមាន ៤
ដំណាក់កាល៖
ក. ត្រូវពិចារណាមុននិយាយ តើពាក្យនោះល្អ ឬអាក្រក់ ស៊កសៀតបញ្ឈឺចិត្តគេឬទេ
មានប្រយោជន៍ទេ ។ល។
ខ. បើពោលទៅហើយ ប្រយ័ត្នប្រយែង កុំឲ្យច្រើនពេក កុំឲ្យតិចពេក កុំឲ្យខ្លាំងពេក
កុំឲ្យខ្សោយពេក ពោលពាក្យផ្អែមល្ហែមចូលត្រចៀកអ្នកដទៃ។
គ. ព្យាយាមកុំនិយាយវិចីទុច្ចរិតទាំង
៤ គឺ ភូតកុហក ញុះញង់ប្រទេច
ឬ និយាយមិនបានការ។
ឃ. ព្យាយាមនិយាយតែនៅក្នុងសុចរិតទាំង
៤។
បើយើងបានសន្យាជាមួយអ្នកណាហើយ
ការសន្យានោះ ហាក់ដូចជាចំណង យើងត្រូវតែធ្វើតាមពាក្យសន្យានោះឲ្យបាន ទើបប្រសើរ គេហៅថា
វចីសច្ចៈ។
...........................................................................................................................................................................................
ប្រភពអត្ថបទៈ មាគ៌ាជីវិត
អ្នកនិពន្ឋៈ ភិក្ខុ
គូ សុភាព
វត្តនិគ្រោធវ័ន (គល់ទទឹង)
ព.ស. ២៥៥០
No comments:
Post a Comment