Wednesday, October 2, 2013

ប្រភេទនៃការព្យាយាម



ការព្យាយាមមាន ៤ យ៉ាង៖

ក. បហានៈ ព្យាយាមលះបង់ការខ្ជិលច្រអូសដែលកើតឡើងរឿយៗ នៅក្នុងខ្លួនយើង ដោយការមានស្មារតី ដាស់តឿនខ្លួនឯង។
ខ. សំវរៈ ប្រុងប្រយ័ត្នកុំឲ្យបាបដទៃទៀត ដុះចម្រើនឡើង។
គ. ភាវនា ព្យាយាមបង្កើននូវចំណេះដឹងនិងកិច្ចការងារដែលមិនទាន់សម្រេចឲ្យសម្រេច។
ឃ. អនុរក្ខនា ព្យាយាមរក្សានូវចំណេះដឹង កិច្ចការងារណា ដែលបានសម្រេចហើយ កុំឲ្យ​បាត់បង់ទៅវិញ។

            ការងារជាតម្លៃរបស់មនុស្ស ការងារអាចសម្រេចបានដោយការព្យាយាម សេចក្តី​ព្យាយាមនាំឲ្យបានជាមនុស្សល្អ ថ្លៃថ្នូរ ខ្ពង់ខ្ពស់ ព្រះសម្មាសម្ពុទ្ឋ បើព្រះអង្គមិនព្យាយាម​បំពេញបារមីទេ ក៏ព្រះអង្គមិនអាចត្រាស់ដឹងបានដែរ។
...........................................................................................................................................................................................
ប្រភពអត្ថបទៈ មាគ៌ាជីវិត
អ្នកនិពន្ឋៈ ភិក្ខុ គូ សុភាព
វត្តនិគ្រោធវ័ន (គល់ទទឹង)
ព.ស. ២៥៥០

No comments:

Post a Comment