ក. ដេកលក់បានស្រួល ព្រោះមុនពេលដេកមានចិត្តស្ងប់ មិនរវើរវាយ
ម្យ៉ាងទៀត គួរសូត្ររំលឹកគុណព្រះរតនត្រ័យដើម្បីដេកលក់ស្រួល។
ខ. ក្រោកឡើងស្រួល គឺក្រោកឡើងរហ័សរហួន មិនទ្រមក់ ខ្ជិល ច្រអូសឡើយ
ព្រោះពេលមុនដេកបានកំណត់ពេលក្រោកឡើង។
គ. យល់សប្តិល្អ គឺនៅពេលដេកលក់ ជាពេលសម្រាក តែចិត្តអាចនាំអារម្មណ៍ធ្លាប់ជួបពីពេលថ្ងៃមកបាន
បើពេលមុនដេកយើងមានចិត្តស្ងប់ មានស្មារតីល្អ នាំឲ្យពេលយល់សប្តិឃើញតែរឿងដែលល្អ។
ឃ. ទេវតាតែងរក្សា ជាធម្មតាមនុស្សម្នាក់ៗ ឬផ្ទះសម្បែងនិមួយៗតែងមានពួកទេវតានៅថែរក្សា
គេចូលចិត្តថែរក្សាមនុស្សកតញ្ញូ ចេះដឹងខុសត្រូវ មានសតិស្មារតី។
ង. ទឹកអសុចិ មិនឃ្លាតចេញដោយមិនដឹងខ្លួនឡើយ។
ការស្រលាញ់គ្រែ ពូក ខ្នើយច្រើនពេក វាធ្វើឲ្យយើងខាតបង់នូវប្រយោជន៍ ដូចជាខាតការសិក្សា
ខាតការងារនិងជាទម្លាប់មិនល្អសម្រាប់យើងគ្រប់គ្នា បុរាណពោលថា គ្រែដេកជាគុករបស់អ្នកខ្ជិល។
យើងត្រូវរៀនដេកឲ្យបានត្រឹមត្រូវ ទើបអាចទទួលប្រយោជន៍ពីការដេកនោះបរិបូរណ៍។
...........................................................................................................................................................................................
ប្រភពអត្ថបទៈ មាគ៌ាជីវិត
អ្នកនិពន្ឋៈ ភិក្ខុ
គូ សុភាព
វត្តនិគ្រោធវ័ន (គល់ទទឹង)
ព.ស. ២៥៥០
No comments:
Post a Comment