Wednesday, October 2, 2013

ហេតុនាំឲ្យធ្វើការងារមិនសម្រេច



ការងារសម្រេច ឬមិនសំរេចវាស្ថិតនៅលើខ្លួនយើង បើយើងមានស្មារតី ព្យាយាម ប្រឹង​ប្រែងបំពេញភារកិច្ច នោះនឹងបានសម្រេចមិនខាន។

ហេតុនាំឲ្យការងារមិនសម្រេចមាន ៥ យ៉ាង៖
ក. ចូលចិត្តធ្វើការងារនេះ ការងារនោះ មិនឆ្ពោះត្រង់ណា។
ខ. ចូលចិត្តនិយាយចរចារលេងសើចឥតប្រយោជន៍ ភ្លេចកិច្ចការងារ។
គ. ទ្រមក់ ដេកច្រើន ខ្ជិលច្រអូស “កុំអាងកម្លាំងមើយងាយកិច្ចការ កុំអាងបញ្ញាមើលងាយ​ព្យាយាម”
ឃ. មានបក្ខពួកស៊ីផឹកច្រើនពេក លែងគិតពីការងារ។
ង. មិនពិចារណាដោះស្រាយបញ្ហាការងារឡើយ បណ្តែតបណ្តោយទៅតាមយថាកម្ម។

            មនុស្សដែលមានលក្ខណៈដូចខាងលើនេះ មិនអាចធ្វើអ្វើបានពិតប្រាកដទេ ជាមនុស្សខ្វះសមត្ថភាព មិនអាចគ្រប់គ្រងខ្លួនឯង ឬគ្រប់គ្រងផ្ទះបានល្អឡើយ នឹងត្រូវមាន​វិបត្តិក្នុងថ្ងៃអនាគតយ៉ាងខ្លី។
...........................................................................................................................................................................................
ប្រភពអត្ថបទៈ មាគ៌ាជីវិត
អ្នកនិពន្ឋៈ ភិក្ខុ គូ សុភាព
វត្តនិគ្រោធវ័ន (គល់ទទឹង)
ព.ស. ២៥៥០

No comments:

Post a Comment