ការខ្ជិលកើតឡើង ដោយអាងលើហេតុណាមួយដូចជា
ក. គិតថា បន្តិចទៀត យើងនឹងរៀន នឹងធ្វើការ កាលណាយើងរៀន
ឬធ្វើការ យើងនឹងអស់កម្លាំង ដូច្នេះយើងត្រូវដេកយកកម្លាំងសិន។
ខ. គិតថា យើងធ្វើការងាររួចហើយ រៀនរួចហើយ អស់កម្លាំងណាស់
យើងគួរដេកយកកម្លាំងសិន ក៏ដេកឥតមានស្មារតី។
គ. គិតថា យើងនឹងត្រូវដើរផ្លូវឆ្ងាយ កាលណាដើរ
នឹងអស់កម្លាំងណាស់ ដូច្នេះត្រូវដេកឲ្យច្រើនដើម្បីយកកម្លាំង។
ឃ. គិតថា យើងទើបតែធ្វើដំណើរមកពីឆ្ងាយ អស់កម្លាំងណាស់
ដូច្នេះត្រូវសម្រាកសម្រួលកាយដោយគ្មានក្រែងរអែងពីកិច្ចការដែលត្រូវធ្វើបន្តទៅទៀត។
ង. គិតថា យើងទើបបរិភោគអាហារឆ្អែតស្កប់ស្កល់
យើងគួរសម្រាកឲ្យអាហាររលាយសិនចាំធ្វើការងារក្រោយ។
ច. គិតថា ថ្ងៃនេះ យើងបរិភោគអាហារបានតិច គ្មានកម្លាំងកំហែងគ្រប់គ្រាន់ដើម្បីធ្វើការងារទេ
ហើយក៏ដេកលក់ស្កប់ស្កល់ទៅ។
ឆ. ដោយអាងលើជម្ងឺបន្តិចបន្តួច ក៏ទំរន់បណ្តែតបណ្តោយឲ្យពេលវេលាកន្លងទៅ
ដូចពាក្យខ្មែរពោលថា “ដេកផ្សំផ្តួល រមួលផ្សំគ្រេច ទំពែកផ្សំកោរ”។
ជ. ដោយអាងថា ខ្លួនទើបនឹងងើបពីឈឺ មិនហ៊ានធ្វើអ្វីទេ
នៅទំនេរឥតប្រយោជន៍ ដោយមានការខ្ជិលច្រអូសនៅលាយបន្លំ។
...........................................................................................................................................................................................
ប្រភពអត្ថបទៈ មាគ៌ាជីវិត
អ្នកនិពន្ឋៈ ភិក្ខុ
គូ សុភាព
វត្តនិគ្រោធវ័ន (គល់ទទឹង)
ព.ស. ២៥៥០
No comments:
Post a Comment