មាត់ជាឧបករណ៍សំរាប់និយាយ
តែការនិយាយត្រូយឲ្យសមហេតុផលផងកុំឲ្យចេះតែនិយាយ ដូចពាក្យខ្មែរថា (មាត់ត្រូវមានគម្រប)។
ការនិយាយត្រូវពិចារណាលក្ខណៈ ៤ ដូចខាងក្រោម៖
ក. មិនពិត មិនមានប្រយោជន៍
មិនពេញចិត្តដល់អ្នកស្តាប់ មិនគួរពោល ដូចជាភូតកុហកគេឲ្យគេលំបាកដើម្បីសើចលេងជាដើម។
ខ. មិនពិតមិនមានប្រយោជន៍
តែអ្នកស្តាប់ពេញចិត្ត ដូចជារឿងលេងសើចឥតប្រយោជន៍ ឬពាក្យអាសអាភាសន៍។
គ. មិនពិត មានប្រយោជន៍
ទោះជាអ្នកស្តាប់ចូលចិត្តក៏ដោយ ក៏មិនគួរនិយាយឡើយ។ ឧបមាថា យើងកុហកគេថា យប់មុិញអញយល់សប្តិឃើញភ្លើងឆេះផ្ទះឯង
ឯងត្រូវនិមន្តលោកមកសូត្រមន្តទើបល្អ ។ល។
ឃ. ពាក្យពិតមានប្រយោជន៍
តែអ្នកស្តាប់មិនចូលចិត្ត ត្រូវពិចារណាកាលវេលាឲ្យសមគួរសឹមពោល ដូចជា ពោលណែនាំ ស្តីបន្ទោស
ពីកំហុសខុសឆ្គងរបស់អ្នកដទៃ ត្បិតថាពាក្យនោះជាពាក្យល្អតែគេមិនចង់ស្តាប់ទេ ដូច្នេះយើងត្រូវឆ្លៀតពេលណាដ៏សមគួរដើម្បីនិយាយ។
ង. ពាក្យពិតមានប្រយោជន៍គេចង់ស្តាប់ ពាក្យនោះគួរនិយាយ។
...........................................................................................................................................................................................
ប្រភពអត្ថបទៈ មាគ៌ាជីវិត
អ្នកនិពន្ឋៈ ភិក្ខុ
គូ សុភាព
វត្តនិគ្រោធវ័ន (គល់ទទឹង)
ព.ស. ២៥៥០
No comments:
Post a Comment