Wednesday, October 2, 2013

សញ្ញាចរាចរ



សញ្ញាចរាចរណ៍ប្រើដើម្បីជួយធានាសុត្ថិភាពចរាចរដោយធ្វើអោយចរាចរទាំងអស់មានសណ្ដាប់ធ្នាប់ និងផ្ដល់នូវការណែនាំប្រាប់ដំណឹងគ្រោះថ្នាក់ ឬដំណឹងផ្សេងៗ ដែលពាក់ព័ន្ធនឹងការធ្វើចរាចរ ដូច្នេះអ្នកប្រើប្រាស់ផ្លូវត្រូវតែគោរពសញ្ញាចរាចរអោយបានមឺងម៉ាត់បំផុត ទើបអាចជៀសវាង​គ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ

ផ្លាកសញ្ញាចរាចរត្រូវបានបែងចែកជា ៤ផ្នែកធំៗដូចខាងក្រោមគឺៈ

. សញ្ញានិយ័ត (Regulatory Signs)
   ក្នុងផ្នែកនេះត្រូវបានបែងចែកជាផ្នែករងបីគឺៈ
     .. សញ្ញាបំរាម (Prohibitory Signs)   (ទាញយកឯកសារ)
     .. សញ្ញាបញ្ជា (Mandatory Signs)   (ទាញយកឯកសារ)
     .. សញ្ញបង្ហាញពីសិទ្ធអាទិភាព (Priority Signs)   (ទាញយកឯកសារ)
. សញ្ញាគ្រោះថ្នាក់ (Warning Signs)
   ក្នុងផ្នែកនេះត្រូវបានបែងចែកជាផ្នែករងពីរគឺៈ
     .. សញ្ញាគ្រោះថ្នាក់ ប្រើសម្រាប់រយៈពេលវែង (Warning Signs)   (ទាញយកឯកសារ)
     .. សញ្ញគ្រោះថ្នាក់ បណ្ដោះអាសន្ន (Temporary Signs)   (ទាញយកឯកសារ)
. សញ្ញាប្រាប់ដំណឹង (Guide Signs)
   ក្នុងផ្នែកនេះត្រូវបានបែងចែកជាផ្នែករងបួនគឺៈ
     .. សញ្ញាបង្ហាញទិសដៅ (Direction Signs)   (ទាញយកឯកសារ)
     .. សញ្ញាប្រាប់ទីប្រជុំជន (Buildup area and Boundary Signs)   (ទាញយកឯកសារ)
     .. សញ្ញាប្រាប់ឈ្មោះផ្លូវ (Street name Signs)   (ទាញយកឯកសារ)
     .. សញ្ញាផ្ដល់ដំណឹង (Informative Signs)   (ទាញយកឯកសារ)

. សញ្ញបន្ថែម (Supplementary Signs)
   សញ្ញានេះដាក់បន្ថែមនៅខាងក្រោមពីសញ្ញាដទៃទៀត
     .. សញ្ញាដាក់បន្ថែមពីក្រោម (Supplementary Signs)   (ទាញយកឯកសារ)
. បង្គោលសញ្ញា (Sign Posts)
   សញ្ញានេះសម្រាប់តំរង់ផ្លូវ ឬបង្ហាញឧបសគ្គ
     .. សញ្ញាបង្គោល (Sign Posts)   (ទាញយកឯកសារ)

ភ្លើងសញ្ញាចរាចរមាន ៣ប្រភេទដូចខាងក្រោមគឺៈ

. ភ្លើងសញ្ញាចរាចរមាន ៣ពណ៍សម្រាប់បញ្ជា និង សម្រួលចរាចរទូទៅ ដល់អ្នកបើកបរ យានជំនិះគ្រប់ប្រភេទ លើផ្លូវសាធារណៈ ក្នុងប្រភេទទី ១នេះមានភ្ជាប់ជាមួយ នូវភ្លើងសញ្ញា ២ពណ៍ សម្រាប់បញ្ជាចរាចរថ្មើរជើងឆ្លងកាត់    (ទាញយកឯកសារ)
. ភ្លើងសញ្ញាចរាចរមាន ២ពណ៍សម្រាប់បញ្ជាអ្នកបើកបរយានជំនិះនៅត្រង់បញ្ជរបង់ប្រាក់ថ្លៃប្រើ ប្រាស់ផ្លូវ ឬច្រកចេញចូលដែលចាំបាច់   (ទាញយកឯកសារ)
. ភ្លើងសញ្ញាចរាចរ ១ពណ៍ភ្លឹបភ្លែតៗសម្រាប់បញ្ជាអ្នកបើកបរយានជំនិះអោយប្រុងប្រយ័ត្ន បន្ថយល្បើន ឬឈប់   (ទាញយកឯកសារ)

គំនូសញ្ញាចរាចរចែកចេញជា ៤ផ្នែកគឺៈ

. គំនូសសញ្ញាពណ៍សកាត់ទទឹងផ្លូវ (Transverse Marking)   (ទាញយកឯកសារ)
. គំនូសសញ្ញាតាមបណ្ដោយទ្រូងផ្លូវ (Longitudinal Markings)  (ទាញយកឯកសារ)
. គំនូសសញ្ញាព្រួញលើទ្រូងផ្លូវ (Arrow Markings)   (ទាញយកឯកសារ)
. គំនូសសញ្ញាផ្សេងៗលើងទ្រូងផ្លូវ (Other Road Markings)   (ទាញួយកឯកសារ)

No comments:

Post a Comment