អំពីប្លក



ប្លកនេះប្រៀបដូចជាសៀវភៅអេឡិចត្រូនិកមួយក្បាលសំរាប់អ្នកស្នេហាវិស័យ វប្បធម៌ទូទៅ។ ឯកសារចងក្រង និងរៀបចំឡើងក្នុងប្លកនេះគឺបានមកពីឯកសាររបស់រៀម ច្បងអ្នកនិពន្ឋ ដែលបងប្អូន ខ្លះធ្លាប់បានអាននឹងដឹងរួចហើយ។ ទោះយ៉ាងណា ខ្ញុំបង្កើត ប្លកនេះ ឡើងដើម្បីទុក ជាជំនួយស្មារតី ក៏ដូចជាពង្រីកនូវ ចំណេះដឹង បំណិនជីវិតបន្ថែម។
ដោយមើលឃើញថាប្រទេសកម្ពុជានៅមានការខ្វះខាតនូវពត៌មានសំរាប់ស្រាវជ្រាវលើប្រព័ន្ឋ​អ៊ីនធើ​ណេត​​ជាភាសាខ្មែរ។ ខ្ញុំឃើញមានឯកសារជា ច្រើនដែលមិនទាន់ បំលែង ទៅជាឯកសារ​អេឡិច​ត្រូនិក​​ដើម្បីងាយស្រួលអោយប្រជាជនខ្មែរទទួលបានចំណេះ​ដឹង សំបូរបែបនិងបង្កើននូវ​ពុទ្ឋិសំរាប់​កូនខ្មែរ​គ្រប់រូប ដូចប្រជាជននៅ ប្រទេសអភិវឌ្ឍន៍នានា លើពីភពលោក។
ក្នុងនាមជាកូនខ្មែររស់នៅលើទឹកដីខ្មែរ ដោយមាន​បំណង​ចូលរួមចែករំលែកនូវ ចំណេះ​ដឹង​ទូទៅ​​ ទើបខ្ញុំឆ្លៀតពេលវេលាដែលមានបន្តិចបន្តួចដើម្បីបង្កើត​ប្លកនេះ​ឡើង​​​ក្នុងគោលបំណង បំពេញ​ចំនុច​ខ្វះខាត​ទំាងឡាយដែលមិនអាច រកឃើញនៅពេលដែល ធ្វើការស្វែងរកនៅលើ ប្រព័ន្ឋអ៊ីនធើណេត ពីព្រោះ​ពត៌មានជាភាសា ខ្មែរនៅមានកំរិត ធ្វើ អោយ ម៉ាស៊ីនស្វែងរកក្នុងប្រព័ន្ឋ អ៊ីនធើណេតមិនទាន់មាន នឹងអាច​ចែកចាយដល់អ្នក ស្រាវជ្រាវដែលប្រើប្រាស់​ភាសាខ្មែរជាចំបង។
ដោយសង្កេតឃើញថាប្រព័ន្ឋបច្ចេកវិទ្យាកាន់តែទំនើប បច្ចុប្បន្នយុវជនខ្មែរ​ប្រើប្រាស់ ភាសា​អង់គ្លេសជាភាសាសំរាប់ស្រាវជ្រាវរកឯកសារ​តាមប្រព័ន្ឋអ៊ីនធើណេត​ ។ ធើ្វអោយ​ភាសាខ្មែរស្ទើរ តែត្រូវ​បានកូនខ្មែរជំនាន់​ក្រោយ​បំភ្លេចចោល ក៏​ព្រោះ​តែពត៌មានជាភាសា​របស់​ជាតិខ្លួន​មិនទាន់ សំបូរបែប។ ដូចនេះខ្ញុំសង្ឈឹមថាប្លក (ប្រជុំវប្បធម៌ទូទៅ) អាចជា ចំណែកមួយ​ដើម្បីលើក​ស្ទួយ​អក្សរសាស្រ្តជាតិ​អោយរីកចំរើន នឹងអាចអោយកូនខ្មែរងាក មករកភាសារបស់ខ្លួនជាបឋមវិញ ។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សៀវភៅអេឡិចត្រូនិចមួយនេះពិតជាជំនួយស្មារតីលើ ផ្នែក ចំណេះដឹង​ទូទៅដល់អស់លោកអ្នកទាំងឡាយ។ ខ្ញុំរងចាំការកែតម្រូវ និង សំណូមពរ ពី បងប្អូន សិក្ខាកាមសិស្ស និស្សិតនិងសាស្រ្តាចារ្យទាំងឡាយដោយក្តីរីករាយ ក្នុងន័យ ស្ថាបនា តម្រង់ទិស ឲ្យកាន់រឹងរិតល្អប្រសើរ​ថែមទៀត តាមរយៈ E-mail: Savenblog@gmail.com។ ខ្ញុំសូមជូនពរបង ប្អូនអោយទទួលបានជោគ ជ័យក្នុងការស្រាវជ្រាវនានាជាស្ថាពរ។

1 comment:

  1. Thank you for your hard work on this blog. It help me to in Khmer.
    Any way thanks you so much.

    ReplyDelete