១. មិច្ឆាទិដ្ឋិៈ យល់ខុស មិនជឿថា មានបាប មានបុណ្យ មិនជឿថាធ្វើបាបបានផលជាទុក្ខ
ធ្វើបុណ្យ បានផលជាសុខទេ។
២. មិច្ឆាសង្កប្បៈ ត្រិះរិះខុស គឺគិតរកការសប្បាយតាមផ្លូវអបាយមុខ
ឬតាមការជិះជាន់ កេងប្រវ័ញ្ច ធ្វើបាបអ្នកដទៃ។
៣. មិច្ឆាវាចាៈ និយាយពាក្យខុស គឺនិយាយពាក្យភូតកុហក ញុះញង់ស៊កសៀត
បំបែកបំបាក់ ជេរ ប្រទេចផ្តាសារអ្នកដទៃ។
៤. មិច្ឆាកម្មន្តៈ ធ្វើការងារខុស គឺធ្វើការងារដោយខ្វះសតិស្មារតីមិនដឹងថា
ការងារណាគួរធ្វើ ការងារណាមិនគួរធ្វើ ការងារណាគួរធ្វើមុន ការងារណាគួរធ្វើក្រោយ។
៥. មិច្ឆាអាជីវៈ ចិញ្ចឹមជីវិតខុស គឺប្រកបមុខរបររកស៊ីខុសច្បាប់
ខុសសីលធម៌ ខុសប្រពៃណី។
៦. មិច្ឆាវាយាមៈ ព្យាយាមខុស គឺប្រឹងប្រែងព្យាយាមធ្វើកិច្ចការងារ
ណាដែលមិនត្រឹមត្រូវ ខុសឆ្គាំឆ្គង គ្មានសីលធម៌។
៧. មិច្ជាសតិៈ រលឹកខុស គឺនឹកតែរឿងបាប រឿងអកុសល រឿងខុស ហើយសប្បាយរីករាយក្នុងរឿងខុសនោះ។
៨. មិច្ឆាសមាធិៈ តម្កល់លើចិត្តខុស គឺមុះមុត ក្លាហានក្នុងរឿងខុសមិនត្រូវទំនង។
កាលបើអ្នកសន្សំគំនិតមិនល្អច្រើននៅក្នុងខ្លួន
វាធ្វើឲ្យយើងមិនមានជំហរឹងមាំ មានគំនិតរវើរវាយ ធ្វើអ្វីៗមិនបានសម្រេចល្អឡើយ។
...........................................................................................................................................................................................
ប្រភពអត្ថបទៈ មាគ៌ាជីវិត
អ្នកនិពន្ឋៈ ភិក្ខុ
គូ សុភាព
វត្តនិគ្រោធវ័ន (គល់ទទឹង)
ព.ស. ២៥៥០
No comments:
Post a Comment