មនុស្សប្រទុស្តធម៌មានលក្ខណៈ
៧ យ៉ាងដូចខាងក្រោម៖
ក. អសទ្ឋា មិនជឿថា ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់
មិនជឿថា ឪពុកម្តាយមានគុណ។
ខ. អហិរិក មិនខ្មាសអៀន គឺប្រព្រឹត្តងំពើអាក្រក់ ពាលលាអាវាសែ
យ៉ាងសប្បាយរីករាយដោយគ្មានអៀនខ្មាស មិនខ្លាចគេតិះដៀលនិន្ទាអ្វីឡើយ។
គ. អនោត្តប្ប មិនខ្លាចបាបគឺអាងអំណាចរបស់ខ្លួនធ្វើអ្វីក៏បាន
គ្មានរអែង ឬមិនខ្លាចដល់អំពើអាក្រក់ឲ្យផលវិញឡើយ។
ឃ. អប្បសុត្ត ចេះដឹងតិច បានរៀនតិចតួច ធ្វើអ្វីៗតាមកំហឹងមិនបានពិចារណា។
ង. កុសីត ខ្ជិលច្រអូស មិនប្រឹងប្រែងរៀនសូត្រ ធ្វើការរកស៊ីប្រព្រឹត្តតែអបាយមុខពាលា
ដែលជាផ្លូវនាំទៅរិកសេចក្តីវិនាស។
ច. មុដ្ឋស្សតិ គ្មានសតិស្មារតីរលឹកដឹងកិច្ចការណាត្រូវធ្វើ
កិច្ចាការណាមិនត្រូវធ្វើជាដើម។
ឆ. ទុប្បញ្ញា អាប់បញ្ញា គិតមិនជ្រៅ ទៅមិនដល់ យល់មិន ប្រាកដ
ឃើញគេមាន ក៏ចង់ហ៊ឺហាតាមគេ ដូចពាក្យខ្មែរ ពោលថា (ឃើញដំរីជុះ ជុះតាមដំរី)។
មនុស្សយើងគ្រប់គ្នា
សុទ្ឋតែចង់បានសេចក្តីសុខ សេចក្តីស្រលាញ់ការរាប់អានរវាងគ្នាទៅវិញទៅមក ដូច្នេះយើងគួរ
ស្រលាញ់រាប់អានជួយយកអាសាគ្នាដូចបងប្អូន ទើបសង្គមសន្តិភាព។
...........................................................................................................................................................................................
ប្រភពអត្ថបទៈ មាគ៌ាជីវិត
អ្នកនិពន្ឋៈ ភិក្ខុ
គូ សុភាព
វត្តនិគ្រោធវ័ន (គល់ទទឹង)
ព.ស. ២៥៥០
No comments:
Post a Comment