ការយល់ត្រឹមត្រូវគឺចំនុចផ្តើមដំបូងនាំឲ្យមនុស្សធ្វើត្រូវ
និយាយត្រូវ។ ការយល់ត្រូវកើតឡើង អាស្រ័យហេតុពីរយ៉ាង៖
ក. ស្តាប់អ្នកដទៃៈ គឺស្តាប់ឳពុកម្តាយ លោកគ្រូអ្នកគ្រូ ចាស់ព្រឹទ្ឋាចារ្យ
ព្រះសង្ឃ។
ខ. ការពិចារណាៈ ការស្តាប់តែម្យ៉ាង នៅមិនទាន់គ្រប់គ្រាន់ទេ
ត្រូវអាស្រ័យការពិចារណាបន្ថែមទៀត តើគេនិយាយនោះត្រឹមត្រូវឬទេ សមហេតុផលឬទេ មិនត្រូវជឿទាំងអស់ទេ។
កាលបើមនុស្សយល់ត្រូវ
សកម្មភាពដែលសម្តែងចេញមកក៏ល្អ កាលបើមនុស្សធ្វើល្អ សេចក្តីសុខសន្តិភាពរមែងកើតឡើង។
...........................................................................................................................................................................................
ប្រភពអត្ថបទៈ មាគ៌ាជីវិត
អ្នកនិពន្ឋៈ ភិក្ខុ
គូ សុភាព
វត្តនិគ្រោធវ័ន (គល់ទទឹង)
ព.ស. ២៥៥០
No comments:
Post a Comment