Monday, July 1, 2013

បុរិសទោស ១៨ របស់ជូជក


១. បាតជើងធំស្ទក់កោងក្ងក់
២. ក្រចកខ្មៅស្អុយ
៣. កំភួនជើងជាប់សាច់ដុំរយេងរយោង ដូចផ្លែននោងទុំ
៤. បបូរមាត់លើយុរឃារ
៥. ទឹកមាត់ហូរសស្រាក់ជោកផ្ពាល់
៦. ចង្កូមសស្ងាចដូចខ្នាយជ្រូក
៧. ច្រមុះបាក់
៨. ពោះកំប៉ោងប៉ុនក្អម
៩. ខ្នងបាក់កោងក្ងក់
១០. ភ្នែកស្រលៀងស្រលេវ ខ្ពស់ម្ខាងទាបម្ខាង
១១. ពុកចង្ការរឹងស្រមូវ ដូចលួសទង់ដែង
១២. សក់ច្រាលច្រាញ់ចង្កួញរួញលឿង
១៣. សរសៃឡើងរវាមនិងអាច់រុយពេញខ្លួន
១៤. កែវភ្នែកលឿងដូចភ្នែកឆ្មា
១៥. ដងខ្លួនវៀចក្ងក់ដូចគេធ្វើលេង
១៦. ជើងញែកកន្ឋែក
១៧. រោមរឹងពេញខ្លួនដូចរោមជ្រូក
១៨. សំលៀកបំពាក់ស្បែកខ្លា


...........................................................................................................................................................................................
ប្រភពអត្ថបទៈ ប្រជុំវប្បធម៌ទូទៅ
អ្នកនិពន្ឋៈ ឡុច ផ្លែង
បោះពុម្ពដោយៈ វិទ្យាស្ថានជាតិខេមរយានកម្ម
ភ្នំពេញៈ ១៩៧៣
 

No comments:

Post a Comment