Thursday, July 18, 2013

អដ្ឋង្គិកមគ្គ



អដ្ឋង្គិកមគ្គ គឺផ្លូវត្រឹមត្រូវ ៨ ដែលនាំមនុស្សអោយផុតទុក្ខ ឬ អរិយមគ្គ ឬ សម្មាមគ្គ
ក. បញ្ញាសិក្ខា
១. សម្មាទិដ្ឋិ =  យោបល់ត្រូវ គឺជ្រួតជ្រាបដោយចតុរារិយសច្ចៈ (ទុក្ខ, សមុទ័យ, និរោធ, មគ្គ)
២. សម្មាសង្កប្បៈ = តំរិះត្រូវ គឺត្រិះរិះចេញអោយផុតពី (កាមគុណ, ព្យាបាទ, វិហឹសា)

ខ. សីលសិក្ខា
៣. សម្មាវាចា = សំដីត្រូវ គឺវៀរចាកវចីទុច្ចរិត៤ (និយាយកុហក,​ និយាយចាក់ដោត, និយាយថោកទាប, និយាយផ្តេសផ្តាស)
៤. សម្មាកម្មន្ត = ការងារត្រូវ គឺវៀរចាកកាយទុច្ចរិត ៣ (សំលាប់, លួចប្លន់, គន្លងប្រពៃណី)
៥. សម្មាជីវៈ =  ចិញ្ចឹមជីវិតត្រូវ គឺវៀរចាកមុខរបរខុសច្បាប់មានជំនួញអាក្រក់ទាំង ៥ ជាដើម

គ. ចិត្តសិក្ខា
៦. សម្មាវាយាម = ព្យាយាមត្រូវក្នុងបធាន ៤ (ព្យាយាមមិនអោយអំពើអាក្រក់កើតឡើងបាន, ព្យាយាមលះបង់អំពើអាក្រក់ដែលកើតឡើង, ព្យាយាមធ្វើអំពើល្អគ្រប់យ៉ាង, ព្យាយាម​រក្សា​អំពើល្អដែលកើតឡើង)
៧. សម្មាសតិ = រំលឹកត្រូវក្នុងសតិ ៤ (កាយ, វេទនា, ចិត្ត, ធម៌)
៨. សម្មាសមាធិ = តំណាំងចិត្តត្រូវក្នុងឈាន ៤ (បឋមជ្ឈាន, ទុតិយជ្ឈាន, តតិយជ្ឈាន, ​
​ចតុត្ថជ្ឈាន)
...........................................................................................................................................................................................
ប្រភពអត្ថបទៈ ប្រជុំវប្បធម៌ទូទៅ
អ្នកនិពន្ឋៈ ឡុច ផ្លែង
បោះពុម្ពដោយៈ វិទ្យាស្ថានជាតិខេមរយានកម្ម
ភ្នំពេញៈ ១៩៧៣

No comments:

Post a Comment