Friday, July 19, 2013

អរិយបុគ្គល ៤



អរិយបុគ្គល គឺអ្នកសំរេចគុណវិសេសក្នុងលោកុត្តរធម៌
១. សោតាបន្ន (ស្រី សោតាបន្នា) = អ្នកបានសំរេចមគ្គនិងផលថ្នាក់ទី១ ឈប់ទៅកើតនៅ
ក្នុងអបាយភូមិទាំង៤ ទៀតហើយ ហើយទៅកើតនៅក្នុងមនុស្សលោកនិងទេវលោក យ៉ាងយូរ​ត្រឹម៧​ជាតិ​ទៀត។
២. សកទាគាមី (ស្រី សកទាគាមិនី) = អ្នកបានសំរេចមគ្គនិងផលថ្នាក់ទី២ ហើយទៅកើត នៅក្នុងសុគតិកាមលោកតែមួយជាតិទៀតទេ។
៣. អនាគាមី (ស្រី អនាគាមិនី)  = អ្នកបានសំរេចមគ្គនិងផលថ្នាក់ទី៣ ឈប់កើតនៅក្នុង កាមលោកទៀតហើយ ហើយនៅកើតតែក្នុងព្រហ្មលោកទៀតប៉ុណ្ណោះ។
៤. អរហន្ត (ស្រី អរហន្តី) = អ្នកបានសំរេចមគ្គនិងផលថ្នាក់ទី៤ ទទួលវិមុត្តិរសក្នុងព្រះ​និព្វាន លែងមានកំណើតក្នុងត្រៃលោកទៀត។
...........................................................................................................................................................................................
ប្រភពអត្ថបទៈ ប្រជុំវប្បធម៌ទូទៅ
អ្នកនិពន្ឋៈ ឡុច ផ្លែង
បោះពុម្ពដោយៈ វិទ្យាស្ថានជាតិខេមរយានកម្ម
ភ្នំពេញៈ ១៩៧៣

No comments:

Post a Comment