Thursday, July 18, 2013

ស្ថានព្រហ្ម ២០



ស្ថានព្រហ្មរាប់ពីទាបទៅខ្ពស់មាន
ក. រូបព្រហ្ម ១៦ ជាន់
១. ព្រហ្មបរិសជ្ជា          =          អ្នកបំរើរបស់មហាព្រហ្ម
២. ព្រហ្មបរោហិតា       =          បុរោហិតរបស់មហាព្រហ្ម
៣. មហាព្រហ្មា                        =          អ្នកធំយីតយូរដោយវណ្ណៈ និងអាយុ
៤. បរិត្គាភា                   =          អ្នកមានពន្លឺតិច
៥. អប្បមាណាភា         =          អ្នកមានពន្លឺក្រៃលែង
៦. អាភស្សារា               =          អ្នកមានរស្មីចេញពីរូបកាយដូចអណ្តាតភ្លើង
៧. បរិត្តសុភា               =          អ្នកមានសេចក្តីល្អតិច
៨. អប្បមាណសុភា      =          អ្នកមានសេចក្តីល្អក្រៃលែង
៩. សុភកិណ្ហា               =          អ្នកមានលំអរដោយរស្មីផ្សាយចេញពីរាងកាយ
១០. វេហប្ជលា             =          អ្នកមានផលវិបុលវិលេសវិសាល
១១. អសញ្ញិសតា         =          អ្នកមិនមានសញ្ញាអ្វី
១២. អវិហា                  =          អ្នកមិនសាបសូន្យពីសម្បត្តិ
១៣. អតប្បា                 =          អ្នកមិនដុតកំដៅគេ
១៤. សុទស្សា               =          អ្នកមានលំអឆើតគួរគយគន់
១៥. សុទស្សី                =          អ្នកយោបល់ល្អប្រពៃ
១៦. អកនិដ្ឋា                =          អ្នកធំប្រកបដោយគុណសម្បត្តិគ្រប់

ខ. អរូបព្រហ្ម ៤ ជាន់
១. អាកាសានញ្ចាយតនភូមិ                 =          អាកាសដែលគ្មានទីបំផុត
២. វិញ្ញាណញ្ចាយតនភូមិ                     =          វិញ្ញាណគ្មានទីបំផុត
៣. អកិញ្ចញ្ញាយតនភូមិ                        =          សេចក្តីមិនមានអ្វី
៤. នេវសញ្ញានាសញ្ញាយតនភូមិ          =          ភពដែលមានសញ្ញាក៏ដូចជាឥតសញ្ញា
...........................................................................................................................................................................................
ប្រភពអត្ថបទៈ ប្រជុំវប្បធម៌ទូទៅ
អ្នកនិពន្ឋៈ ឡុច ផ្លែង
បោះពុម្ពដោយៈ វិទ្យាស្ថានជាតិខេមរយានកម្ម
ភ្នំពេញៈ ១៩៧៣

No comments:

Post a Comment