មហាវិលោកនៈ គឺការប្រមើលល័ក្ខខ័ណ្ឌ
ដែលព្រះពោធិសត្វត្រូវចុះមកចាប់កំណើតក្នុងពុទ្ឋកាល៖
១. កាលំ វិលោកេតិ
= ប្រមើលមើលពេលដែលមនុស្សមានអាយុមិនទាបជាងមួយរយឆ្នាំ ហើយមិនច្រើនជាងមួយសែនឆ្នាំ
២. ទីបំ វិលោកេតិ
= ប្រមើលមើលឃើញតែជម្ពូទ្វីបមួយប៉ុណ្ណោះមិនមែនបុព្វវិទេហទ្វីប ប្ញអបរគោយានទ្វីប ប្ញឧត្តរកុរុទ្វីប
៣. ទេសំ វិលោកេតិ
= ប្រមើលមើលឃើញតែមជ្ឈឹមប្រទេស មិនមែនបច្ចន្តប្រទេស
៤. កុលំ វិលោកេតិ
= ប្រមើលមើលឃើញតែត្រកូលខត្តិយៈ ប្ញព្រាហ្មណៈ
មិនមែនត្រកូលសូទ្រៈ
៥. ជនេត្តិ វិលោកេតិ
= ប្រមើលមើលម្តាយ ដែលធ្លាប់សាងបារមីមួយសែនកល្ប ស្ថិតនៅក្នុងនិច្ចសីលហើយមានសុខភាពល្អ
៦. អាយុំ វិលោកេតិ
= ប្រមើលមើលអាយុសត្វ ដែលរស់នៅយីនយូរអាចប្រោសបាន
៧. មាសំ វិលោកេតិ
= ប្រមើលមើលខែដែលត្រូវចុះមកចាប់កំណើត
៨. នេក្ខម្មំ វិលោកេតិ
= ប្រមើលមើលថានឹងទៅសាងផ្នួសនៅកន្លែងណា
...........................................................................................................................................................................................
ប្រភពអត្ថបទៈ ប្រជុំវប្បធម៌ទូទៅ
អ្នកនិពន្ឋៈ ឡុច ផ្លែង
បោះពុម្ពដោយៈ វិទ្យាស្ថានជាតិខេមរយានកម្ម
ភ្នំពេញៈ ១៩៧៣
No comments:
Post a Comment