ភត្ត គឺចំណីអាហារសំរាប់ព្រះភិក្ខុ
១. សង្ឈភត្ត = ភត្តប្រគេនភិក្ខុ
ចាប់ពី ៤ អង្គឡើងទៅ
២. ឧទ្ទេសភត្ត = ភត្តប្រគេនភិក្ខុ
ត្រឹម ៣ អង្គយ៉ាងច្រើន
៣. និមន្តនភត្ត = ភត្តប្រគេនភិក្ខុ
ដែលបាននិមន្តមក
៤. សលាកភត្ត = ភត្តប្រគេនភិក្ខុ
ដែលចាប់ស្លាកត្រូវឈ្មោះ
៥. បក្ខិកភត្ត = ភត្តប្រគេនភិក្ខុ
ចំពោះតែក្នុងបក្ខ (ខ្នើតប្ញរនោច)
៦. ឧបោសថិកភត្ត = ភត្តប្រគេនភិក្ខុ
ចំពោះតែក្នុងថ្ងៃឧបោសថ
៧. បាដិបទិកភត្ត =
ភត្តប្រគេនភិក្ខុ ចំពោះតែក្នុងថ្ងៃមួយកើតនឹងមួយរោច
៨. អាគន្តុកភត្ត =
ភត្តប្រគេនភិក្ខុ ទើបមកដល់
៩. គមិកភត្ត = ភត្តប្រគេនភិក្ខុ
ចេញដំណើរ
១០. គិលានភត្ត = ភត្តប្រគេនភិក្ខុ
ឈឺ
១១. គិលានូបដ្ឋានភត្ត
= ភត្តប្រគេនភិក្ខុ ថែភិក្ខុឈឺ
១២. និ្ចភត្ត = ភត្តប្រគេនភិក្ខុ
ជានិច្ច
១៣. កុដិកភត្ត = ភត្តប្រគេនភិក្ខុ
នៅកុដិ
១៤. វារកភត្ត = ភត្តប្រគេនភិក្ខុ
តាមវេន
...........................................................................................................................................................................................
ប្រភពអត្ថបទៈ ប្រជុំវប្បធម៌ទូទៅ
អ្នកនិពន្ឋៈ ឡុច ផ្លែង
បោះពុម្ពដោយៈ វិទ្យាស្ថានជាតិខេមរយានកម្ម
ភ្នំពេញៈ ១៩៧៣
No comments:
Post a Comment