Thursday, July 4, 2013

មុទ្រា ៨



មុទ្រា គឺកាយវិការរបស់ព្រះពុទ្ឋអង្គ

. វិតកិមុទ្រា = កាយវិការសមាធិ (ពែនភ្នែន ដៃស្តាំផ្ងារលើដៃឆ្វេង តំរួតលើភ្នែន)

២. ភុមិស្បសិមុទ្រា =​ កាយវិការផ្ចាញ់មារ យកដីជាសាក្សី (ពែនភ្នែន ដៃឆ្វេងផ្ងារលើភ្លៅ ដៃស្តាំផ្កាប់លើភ្លៅ ចង្អុលដី)

. ធម៌ចក្រមុទ្រា = កាយវិការសំដែងព្រះធម្មចក្កប្បវត្តននសូត្រ (ពែនភ្នែន ដៃស្តាំក្តោម ម្រាមធ្វើជាវង់មូល មានលំនាំដូចបង្វិលកង់)

៤. អភយមុទ្រា = កាយវិការប្រទានអភ័យ (ឈរ ប្ញ ពែនភ្នែន ដៃស្តាំរាចេញទៅមុខ ដៃឆ្វេងសំយុងចុះ)

៥. វរមុទ្រា = កាយវិការប្រទានពរ (ឈរ ប្ញ ពែនភ្នែន ដៃទាំងពីរសំយុងចុះ លាតបាត ដៃទៅមុខ)

៦. បាត្រាទានមុទ្រា = កាយវិការបិណ្ឌបាត (ឈរអោបបាត្រ)

៧. សយនមុទ្រា =​ កាយវិការផ្ទំ (ដេកផ្អៀងខាងស្តាំ ជើងឆ្វេងត្រួតលើជើងស្តាំ)

៨. នាគមុទ្រា = កាយវិការនាគប្រក់ (អង្គុយមាត់ស្រះមុចលិន្ត នាគរាជបើកពពារពីលើដើម្បី​បាំងភ្លៀង)
...........................................................................................................................................................................................
ប្រភពអត្ថបទៈ ប្រជុំវប្បធម៌ទូទៅ
អ្នកនិពន្ឋៈ ឡុច ផ្លែង
បោះពុម្ពដោយៈ វិទ្យាស្ថានជាតិខេមរយានកម្ម
ភ្នំពេញៈ ១៩៧៣

No comments:

Post a Comment