Thursday, July 11, 2013

លេខនិមិត្តរូប



  • ០ តាង ចន្លោះ ពិន្ទុ មេឃ អនន្ត អាកាស
  • ១ តាង ខ្លួន ផែនដី ព្រល្មឹង ព្រះចន្ទ រូបកាយ ឯកភាព
  • ២ តាង ដៃ ត្រចៀក   ភ្នែក ភ្នែកគោរ ស្លាប យុគន្ឋរ សត្វទ្វេទន្ត សត្វទ្វេបាទ អស្វិន
  • ៣ តាង ត្រៃទ្វារ ត្រៃនេត្រ ត្រៃភព ត្រៃរ័តន៍ ត្រៃលក្ខណ៍ ត្រៃវេទ ត្រៃសរណៈ ព្រះសិវៈ ភ្លើងវេទ តណ្ហា ត្រៃបិដក
  • ៤ តាង វេទ សមុទ្រ ទឹក យុគ ទិស ឥរិយាបថ លោកបាល ភូត បរិស័ទ អរិយសច្ចៈ ឈាន ទ្វីប បធាន ព្រហ្មវិហារធម៌ សមភាព ពរ
  • ៥ តាង ព្រួញកាមទេព ខន ឥន្រ្តិយ ភូត ប្រាណ មហវិលោកនៈ មិច្ភាវាណិជ្ផា រាជកកុភណ្ឌ វេទនា រ័ត្ន ករកីយ សីល កាមគុណ មហាបរិច្ចាគ ពរ
  • ៦ តាង រដូវ កាមាវចរ ឆព្វណ្ណរង្សី អវយវៈ សាស្រ្ត ទសិន អជ្ឈាសយធម៌ អបាយមុខ អារម្មណ៍
  •  ៧ តាង សេះព្រះសូរ្យ ភ្នំសត្តបរិភណ្ឌ សប្តាហ៍ សមុទ្រសីទន្តរ ឥសី ស្រះ ភ័យ បាតាល
  •  ៨ តាង ទិស សម្មាមគ្គ នរក មង្គល កម៌ន័ នាគ ដំរី
  • ៩ តាង​ លោកុត្តរធម៌ នព្វរ័តន៍ នព្វភព
  • ១០ តាង ទិស ក្បាលរាពណ៍ បារមី អងគុលី កសិណ កិលេស ទសជាតក៍ បុញ្ញកិរិយាវត្ថុ នវតារ សំយោជន៍
  • ១១ តាង ព្រះរុទ្រៈ កាមភព អគ្គី ធម្មនគរ អានិសង្ឃកតញ្ញូ
  •  ១២ តាង រសីចក្រ ព្រះអាទិត្យ បដិច្ចសមុប្បាទ ឆ្នាំ អាយតនៈ សទ្ឋា អកុសលចិត្ត លោកុបមា 
  •  ១៣ តាង ឈ្មោះព្រះកាម ទុក្ខ ធុតង្គ អញ្ញសមានាចេតសិក
  •  ១៤ តាង លោក មនុ បាបធម៌ មុខងារចេតសិក 
  •  ១៥ តាង តិថី មរណៈ ខេត្តបិណ្ឌបាត អានិសង្សសង្រ្គោះញ្ញាតិ
  •  ១៦ តាង ស្តេចក្នុងមហាភាត អស្តិ បលិពោធ ឧបក្តិរលស វិចិកិច្ឆា បិណ្ឌបាត រូបព្រហ្ម
  •  ១៧ តាង ហេតុនៃសតិ
  •  ១៨ តាង សិស្បសាស្រ្ត ធាតុ បច្ចនិកធម៌ អានិសង្សទាន អហេតុកចិត្ត 
  •  ១៩ តាង អានិសង្សសន្តោស
  •  ២០ តាង ម្រាម ព្រហ្មលោក សមណករណីយធម៌ សក្កាយទិដ្ឋិកុសលកម្មបថ បឋវីធាតុ
  •  ២១ តាង សួគ៌ ចំណាត់ថ្នាក់បដិក្គាហកៈ អនេសកា 
  •  ២២ តាង ជាតិ ឥន្រ្ទិយ
  •  ២៣ តាង រង្វាស់វិកតិ  អានិសង្សវៀរឃាតធម្ម
  •  ២៤ តាង គាយត្រី ឧបាទាយរូប កាមាវចរសោភណចិត្ត បច្ច័យ 
  • ២៥ តាង តត្ត្វៈ អាចរិយគុណ សោភណចេតសិក
  •  ២៦ តាង រង្វាស់ឧត្តតិ មទៈ
  •  ២៧ តាង នក្សត្រ មហគ្គចិត្ត
  •  ២៨ តាង ធុតង្គគុណ ឈានគុណ រូបធម៌
  •  ៣០ តាង បុព្វនិមិត្ត
  •  ៣១ តាង សត្វភូមិ
  •  ៣២ តាង ធ្មេញ អាការៈ មហាបុរសលក្ខណៈ
  •  ៣៣ តាង ទវៈត្រ័យត្រឹង្ស
  •  ៣៧ តាង ពោធិបកខិយធម៌ ប្រេត
  •  ៣៨ តាង មង្គល
  •  ៤០ តាម គុណសម្បត្តិមហាបុរស សមថកម្មដ្ឋាន
  •  ៤១ តាង ឯតទគ្គៈ
  •  ៤៣ តាង លក្ខណៈអនគ្ឃនារី
  •  ៤៤ តាង សលលេខ
  •  ៤៧ តាង បុញ្ញានិសង្ស
  •  ៥២ តាង ចេតសិកធម៌
  •  ៦២ តាង ទិដ្ឋិ
  •  ៨០ តាង អនុព្យញ្ជនៈ
  •  ៨៩ តាង លោកិយចិត្ត
  •  ១០៨ តាង តណ្ហា វេទនា
  •  ១៥០០ តាង កិលេស
    ...........................................................................................................................................................................................
    ប្រភពអត្ថបទៈ ប្រជុំវប្បធម៌ទូទៅ
    អ្នកនិពន្ឋៈ ឡុច ផ្លែង
    បោះពុម្ពដោយៈ វិទ្យាស្ថានជាតិខេមរយានកម្ម
    ភ្នំពេញៈ ១៩៧៣

No comments:

Post a Comment