Sunday, April 21, 2013

មូលហេតុស្ត្រីត្រូវបានចូលរួមក្នុងឆាកនយោបាយ និងជាអ្នកដឹកនាំ

ព្រោះ៖
  • ស្ត្រីអាចអនុវត្តសិទ្ឋិជាមូលដ្ឋាន របស់ខ្លួនក្នុងដំណើរការអភិវឌ្ឈសង្គមជាតិ
  • ដើម្បីអោយស្រ្តីមានឱកាស ចូលរួមក្នុងតួនាទីធ្វើសេចក្តីសម្រេចចិត្ត
  • ធ្វើអោយមានការផ្លាស់ប្តូរស្ថានភាពស្រ្តី
  • ដើម្បីចូលរួមក្នុងដំណើរការលិទ្ឋប្រជាធិបតេយ្យ
  • ដើម្បីលើកស្ទួយតម្លៃស្រ្តី និងសមភាពយេនឌ័រ (ភាពស្មើគ្នារវាងបុរស និង​នារី)
  • ដើម្បីបង្ហាញថា ស្រ្តីមានសមត្ថភាព ធ្វើនូវរាល់អ្វីៗបានដូចបុរសដែរ
  • ដើម្បីកាត់បន្ថយនូវទស្សនៈដែលថា (ស្ត្រីភេទទន់ខ្សោយ)
  • ការពារផលប្រយោជន៍ស្ត្រីទាំងមូល
  • ស្ត្រី និង បុរសមាន សេចក្តីត្រូវការដោយឡែកពីគ្នា
  • បើស្ត្រីមិនបានចូលរួមស្ត្រីនៅតែមិនមានឱកាស ខ្វះបទពិសោធ មិនបានបង្កើននូវសមត្ថភាព​ហើយបញ្ហារបស់ស្ត្រី និងមិនបានលើកឡើង
  • ស្រ្តីត្រូវមានការយល់ដឹងពីនយោបាយដើម្បីអាចជួយតម្រង់ទិសរួមគ្នា
  • ស្រ្តីចូលរួមផ្តល់មតិ បំពេញភាពខ្វះចន្លោះ
  • ស្រ្តីគ្រប់រូបមានសិទ្ឋចូលរួមក្នុងជីវភាពខាងនយោបាយ
  • ដើម្បីកែទម្រង់នយោបាយ និងរចនាសម្ព័ន្ឋច្បាប់របស់ជាតិ ដោយសន្តិវិធី
  • ដើម្បីការពារសិទ្ឋិស្រ្តី ដើម្បីអភិវឌ្ឈស្រី្ត។

No comments:

Post a Comment