Wednesday, April 10, 2013

ទសបារមី
ទសបារមី គឺគុណជាតិល្អវិសេស១០ប្រការ ដែលអង្គពោធិសត្វបានបំពេញ ដើម្បីអោយបានត្រាស់ជាព្រះពុទ្ឋអង្គ
១. ទានបារមី = ធ្វើអំណោយ (ក្នុងវេស្សន្តរជាតក)
២. សីលបារមី = រក្សាកាយវាចាងោយល្អបរិសុទ្ឋប្រពៃ (ក្នុងភុរិទត្តជាតក)
៣. នេក្ខម្មបារមី = ចេញបួសលះបង់កាមគុណ (ក្នុងតេមិយជាតក)
៤. បញ្ញាបាមី = ដឹងច្បាស់នូវគំនិត ដើម្បីចោទស្រាយបញ្ហាដោយល្បិច (ក្នុងមហោសថជាតក)
៥. វីរិយបារមី = សង្វាតធ្វើការមិនទំលាក់ចោលកណ្តាលផ្លូវ (ក្នុងមហាជនកជាតក)
៦. ខន្តីបារមី​ = អត់ធន់នឹងសេចក្តីទុក្ខ (ក្នុងចន្ទកុមារជាតក)
៧. សច្ចបារមី = កាន់ពាក្យពិតមិនរើរុះ (ក្នុងវិធូរជាតក)
៨. អធិដ្ឋានបារមី = ប៉ងចិត្តមាំដើម្បីអោយបានសំរេច (ក្នុងនេមិរាជជាតក)
៩. មេត្តាបារមី = ផ្សព្វផ្សាយសេចក្តីរាប់អានចំពោះសព្វសត្វមិនរើសមុខ​ (ក្នុងសុវណ្ណសាមជាតក)
១០. ឧបេក្ខាបារមី = តាំងចិត្តជាកណ្តាល មិនល្អៀងទៅខាងណា (ក្នុងនារទជាតក)

No comments:

Post a Comment