Tuesday, April 23, 2013

បុត្រីកបិលមហាព្រហ្ម



កបិលមហាព្រហ្ម មានបុត្រី ៧រូប៖
​​​​          
         ១. ថ្ងៃអាទិត្យ ទេពធីតាព្រះនាម ទុង្សាទេវី
·         គ្រឿងប្រដាប់បទុមរាគ សៀតផ្កាទទឹម
·         ភត្ថាហារផ្លែឧទម្ភរ(ល្វា)
·         អាវុធស្តាំកាន់កងចក្រ
·         អាវុធឆ្វេងកាន់ខ្យងសង្ខ
·         ជិះពាហនៈ គ្រុឌ
២. ថ្ងៃច័ន្ទ ទេពធីតាព្រះនាម គោរាគទេវី
·         គ្រឿងមុក្តា សៀតផ្កាអង្គាបុស្ស
·         ភត្ថាហារប្រេង (ធញ្ញជាត)
·         អាវុធស្តាំកាន់ព្រះខ័ន
·         អាវុធឆ្វេងកាន់ឈើច្រត់
·         ជិះពាហនៈខ្លា
៣. ថ្ងៃអង្គារ៍ ទេពធីតាព្រះនាម រាក្យសាទេវី
·         គ្រឿងប្រដាប់មោរា សៀតផ្កាបទុម
·         ភត្ថាហារលោហិត (ឈាមស្រស់)
·         អាវុធស្តាំកាន់ត្រីសុរ៍ (អាវុធមុខបី)
·         អាវុធឆ្វេងកាន់ឆ្នូ
·         ជិះពាហនៈអស្សតរ (សេះ)
៤. ថ្ងៃពុធ ទេពធីតាព្រះនាម មណ្ឌាទេវី
·         គ្រឿងប្រដាប់ពិទូរ្យ សៀតផ្កាចម្ប៉ា
·         ភត្ថាហារទឹកដោះសប្បិ (ទឹកដោះស្រស់)
·         អាវុធស្តាំកាន់ម្ជុល
·         អាវុធឆ្វេងកាន់ឈើច្រត់
·         ជិះពាហនៈលា
៥. ថ្ងៃព្រហស្បតិ៍ ទេពធីតាព្រះនាម កិរិណីទេវី
·         គ្រឿងប្រដាប់មរកតសៀតផ្កាមណ្ឌា
·         ភត្ថាហារសណ្តែក ល្ង
·         អាវុធស្តាំកាន់កង្វេរ
·         អាវុធឆ្វេងកាន់ កាំភ្លើង
·         ជិះពាហនៈដំរី
៦.​ ថ្ងៃសុក្រ ទេបធីតាព្រះនាម កិមិរាទេវី
·         គ្រឿងប្រដាប់បុស្បារា សៀតផ្កាចង្កុលណី
·         ភត្ថាហារចេកណាំវ៉ា
·         អាវុធស្តាំកាន់ព្រះខ័ន
·         អាវុធឆ្វេងកាន់ពិណ
·         ជិះពាហនៈមហឹង្ស (ក្របី)
៧. ថ្ងៃសៅរ៍ ទេពធីតាព្រះនាម មហោធរទេវី
·         គ្រឿងប្រដាប់នីលរតន៍ សៀតផ្កាត្រគៀត
·         ភត្ថាហារសាច់ទ្រាយ (សាច់ឈ្លូស, គោ, ពពែ...)
·         អាវុធស្តាំកាន់កងចក្រ
·         អាវុធឆ្វេងកាន់ត្រីសុរ៍
·         ជិះពាហនៈ ក្ងោក

បញ្ជាក់បន្ថែម៖
តាមទំនៀម នាងទេពធីតា អាកប្បកិរិយាពេលដែលត្រូវវេន ចេញហែក្បាលកបិល​មហាព្រហ្មមិនដែលជិះពាហនៈជាប្រក្រតីឡើយ តែងតែបានសម្តែងអាកប្បកិរិយា​ផ្សេងៗគ្នាគឺ៖
·         បើចេញហែនៅពីព្រលឹម ដល់ថ្ងៃត្រង់ជិះឈរ ដៃមិនបាច់កាន់បង្ហៀរ ឬខ្សែទេ។
·         បើចេញហែ នៅពេលថ្ងៃត្រង់ ទល់នឹងព្រលប់អង្គុយពាក់ឆៀង។
·         បើចេញហែ នៅពេលព្រលប់ ទៅទល់អាធ្រាត្រ ជិះដេកបើកភ្នែក។
·         បើចេញហែ នៅពីអាធ្រាត្រ ទៅទល់ភ្លឺជិះដេកធ្មេចភ្នែក។
នាងទេពធីតាដែលចេញហែត្រូវដៃម្ខាងទ្រពានមាសដាក់ក្បាលកបិលមហាប្រហ្ម។

No comments:

Post a Comment