Tuesday, April 23, 2013

ការឃើញ



១. ការឃើញក្នុងទីនេះមានន័យសេចក្តីថា ការឃើញដោយភ្នែកទទេ ការឃើញដោយបញ្ញា ការឃើញដោយចិត្ត(មនោ)។
២.​ ការឃើញមាន៣ប្រភេទគឺ៖

  •  ការឃើញដោយភ្នែកៈ គឺការឃើញរូបរាងបុគ្គលិកលក្ខណៈ អាការៈ របស់សមណៈ អ្នកបួស ដែលមានចិត្តស្ងប់រម្ងាប់ មានកាយវិការសមរម្យ មានឥន្ទ្រីយ៍ ស្រគត់ស្រគំ នាំមកនូវ​សេចក្តី​ជ្រះថ្លា។

  • ការឃើញដោយបញ្ញាៈ គឺមានបញ្ញាពិចារណាគុណ តម្លៃរបស់សមណៈ ដែលមានពេល​វេលាច្រើន សម្រាប់អប់រំកាយ វាចារចិត្ត រហូតបានសំរេចមគ្គផល។

  • ការឃើញដោយចិត្តៈ គឺការត្រិះរិះ​ រលឹកដល់គុណ របស់សមណៈ ដែលបានអប់រំខ្លួនបាន​យ៉ាងល្អប្រសើរ។

No comments:

Post a Comment