Monday, April 8, 2013
កសិណ ១០
១. បឋវីកសិណ = យកដីជាអារម្មណ៍បើចំរើនបានសំរេច អាចនិមិតខ្លួនមួយអោយ ឃើញ
ច្រើនអាចនិមិតអោយកើតជាផែនដីនៅកណ្តាលអាកាសឬលើទឹក រួចទៅ
ឈរ អង្គុយ ដើរលេងលើនោះ។
២. អាបាកសិណ = យកទឹកជាអារម្មណ៍បើចំរើនបានសំរេច អាចនិមិតផែនដីអោយទៅជា
ទឹក អាចនិមិតភ្លៀង អាចញុាំងភ្នំនិងផែនដីអោយកក្រើក។
៣. តេជោកសិណ = យកភ្លើងជាអារម្មណ៍ បើចំរើនបានសំរេច អាចនិមិតភ្លើងអោយឆេះឬ
រលត់ អាចបង្កើតពន្លឺមើលឃើញរូបទាំងអស់។
៤. វាយោកសិណ = យកខ្យល់ជាអារម្មណ៍បើចំរើនបានសំរេច អាចនិមិតខ្យល់។
៥. នីលកសិណ = យកពណ៌ខៀវជាអារម្មណ៍ បើចំរើនបានសំរេច អាចនិមិតងងឹត។
៦. បីតកសិណ = យកពណ៌លឿងជាអារម្មណ៍ បើចំរើនបានសំរេច អាចនិមិតអ្វីៗអោយ
ទៅជាមាស។
៧. លោហិតកសិណ = យកពណ៌ក្រហមជាអារម្មណ៍ បើចំរើនបានសំរេច អានិមិតអ្វីៗអោយ
ទៅជាក្រហម។
៨. ឳទាតកសិណ = យកពណ៌សជាអារម្មណ៍ បើចំរើនបានសំរេច អាចនិមិតអ្វីៗអោយទៅជា
សអាចទប់ខ្លួនមិនអោយងងុយ អាចកំចាត់ងងឹតអោយភ្លឺ។
៩. អាលោកកសិណ = យកពន្លឺជាអារម្មណ៍ បើចំរើនបានសំរេច អាចធ្វើបានដូចឳទាតកសិណ។
១០. បរិច្ឆិន្នាកាសកសិណ = យកប្រហោងជាអារម្មណ៍ បើចំរើនបានសំរេច អាចដើរទំលុះផែនដីឬភ្នំ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment