Sunday, April 21, 2013

គណៈអភិបាល

គណៈអភិបាល រួមមានអភិបាល និង​អភិបាលរងមួយចំនួន សម្រាប់រាជធានីភ្នំពេញ ខែត្រ ក្រុង ស្រុក ខ័ណ្ឌ ដើម្បីអភិវឌ្ឈនូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សារួមបញ្ចូលរាយការណ៍ជូន ផ្តល់យោបល់ និងជួយ​ក្រុមប្រឹក្សា។
  • អភិបាលរាជធានី អភិបាលខែត្រ ត្រូវតែងតាំងដោយ ព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋ​មន្រ្តី តាមសេចក្តីស្នើសុំពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
  • អភិបាលរងរាជធានី អភិបាលរងខែត្រ អភិបាលក្រុង អភិបាលស្រុក អភិបាលខ័ណ្ឌ ត្រូវតែងតាំងដោយអនុក្រឹត្យ តាមសំណើររបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
  • អភិបាលរងក្រុង អភិបាលរងស្រុក អភិបាលរងខ័ណ្ឌ ត្រូវបានតែងតាំងដោយប្រកាស របស់រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ។
  • អភិបាល អភិបាលរងមានអាណត្តិការងារមិនលើសពី៤ឆ្នាំឡើយ។
  • អភិបាល អភិបាលរងអាចត្រូវបានតែងតាំងបាន៤ឆ្នាំទៀត សម្រាប់អាណត្តិទី២ របស់ខ្លួន​នៅក្នុងដែនសមត្ថកិច្ចដដែល។

No comments:

Post a Comment