Tuesday, April 23, 2013

ឈ្មោះវត្តនៅរាជធានីភ្នំពេញ



រាប់ឈ្មោះវត្តនៅរាជធានីភ្នំពេញឲ្យបាន៣១វត្ត៖

  1. វត្ត បទុបវតី
  2. វត្ត ឧណ្ណាលោម
  3. វត្ត មហាមន្ត្រី
  4. វត្ត ទួលទំពូង
  5. វត្ត ឧត្តរាវតី
  6. វត្ត ពោធិសត្ថា
  7. វត្ត ព្រះពុទ្ឋមានបុណ្យ
  8. វត្ត នាគវ័ន្ត
  9. វត្ត ទួលសង្កែ
  10. វត្ត ខ្នុរ
  11. វត្ត អង្គតាមិុញ
  12. វត្ត សំបួរមាស
  13. វត្ត ញាណរង្សី
  14. វត្ត ឬស្សីស្រស់
  15. វត្ត អរុណវតី
  16. វត្ត សន្សំកុសល
  17. វត្ត ជម្ពូរវ័ន្ត
  18. វត្ត សំរោងអណ្តែត
  19. វត្ត តាំងកសាងខាងជើង
  20. វត្ត តាព្រហ្មមានជ័យ
  21. វត្ត ក្រាំងធ្នង់
  22. វត្ត កោះ
  23. វត្ត មង្គលវ័ន
  24. វត្ត ទឹកថ្លា
  25. វត្ត នួនមណី
  26. វត្ត ស្វាយពពែ
  27. វត្ត សំពៅមាស
  28. វត្ត និរោធរង្សី
  29. វត្ត លង្កា
  30. វត្ត ធម្មត្រ័យ
  31. វត្ត ប្រជុំសាគរ

ពណ៌ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា



ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាមានបីពណ៌គឺ៖.....(អានបន្ត)

អត្ថន័យ ពណ៌ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា





ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាមានបីពណ៌គឺ៖

  • ពណ៌ខៀវ តំណាងឲ្យសាមគ្គីភាព ភាតរភាព​ មេត្តា ករុណា សេចក្តីសុខសន្តិភាព​ អហិង្សា ដែលស្ថិតនៅក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រ។
  • ពណ៌ក្រហម តំណាងឲ្យស្មារតីដ៏អង់អាចក្លាហាន ពុះពារ ការពារគ្រប់ឧបសគ្គហ៊ានពលី គ្រប់សព្វបែបយ៉ាង ដើម្បីជាតិ មាតុភូមិ និងសង្គមរបស់ខ្លួន។
  • ពណ៌ប្រាសាទ គឺតំណាងឲ្យ អរិយធម៌ វប្បធម៌ខ្មែរ ដ៏រុងរឿងនា សម័យមហានគរ និងតំណាងឲ្យសាសនា សីលធម៌ ចរិយាធម៌។


អត្ថន័យពណ៌នៃទង់ព្រះពុទ្ឋសាសនា



ពណ៌នៃទង់ព្រះពុទ្ឋសាសនាមាន អត្ថន័យ និងខ្លឹមសារដូចតទៅ៖

  • ពណ៌លឿង (បីត) គឺតំណាងឲ្យមំសៈ (សាច់) របស់វិធូរបណ្ឌិត ដំផែជាមាសបិទព្រះពុទ្ឋរូប។
  • ពណ៌ក្រហម (លោហិត) គឺតំណាងឲ្យលោហិត (បេះដូង) បុទុមមាណព បរិច្ចាគជាថ្នាំព្យាបាល​ម្តាយដែលត្រូវពស់ចឹក។
  • ពណ៌ស (ឱទាត់) គឺតំណាងឲ្យសត្វដំរីនាគេន្រ្ទ័បបច្ច័យ របស់ព្រះអង្គវេស្សន្តរ ប្រទាន​ពួក​ព្រាហ្មណ៍។
  • ពណ៌លឿងទុំ (មព្ឆោដ្ឋ) គឺតំណាងឲ្យមំសៈ និងលោហិត ឬរូបកាយវិជ្ជាធរឲ្យយក្សស៊ី។
  • ពណ៌ភ្លឺផ្លេក (ប្រភស្សរ) គឺតំណាងឲ្យសត្វទន្សាយ សេកសោមបណ្ឌិត បរិច្ចាគ ជីវិតឲ្យ​ឥន្ទព្រហ្មណ៍ ជាអាហារ។
  • ពណ៌ខៀវ (នីល) គឺតំណាងឲ្យព្រះនេត្រ (ភ្នែក) ព្រះបាទស្រីពិរាស្រ្ត ដាក់ទានឲ្យឥន្ឋព្រាហ្មណ៍​ខ្វះភ្នែក។