Thursday, April 11, 2013

ទ្វីប ៤

១. ឧត្តរកុរុទ្វីប = នៅខាងជើងភ្នំព្រះសុមេរុ៍ មានរាងបួនជ្រុងស្មើមានដើមកល្បព្រឹក្សប្រចាំទ្វីប ស្រីទំងន់បាន៧ថ្ងៃសំរាលកូន កើតបាន៧ថ្ងៃ កូននោះចេះដើរ
២. ជម្ពូទ្វីប = នៅខាងត្បូងភ្នំព្រះសុមេរុ៍ មានរាងបីជ្រុងមានដើមព្រីងប្រចាំទ្វីប ស្រីទំងន់បាន១០ខែសំរាលកូន
៣. បុព្វវិទេហទ្វីប = នៅខាងកើតភ្នំព្រះសុមេរុ៍ មានរាងពាក់កណ្តាលមូល មានដើមច្រេសប្រចាំទ្វីប មានប្រាសាទមួយវិចិត្រដោយកែវ៧ ប្រការ កំពស់ ១៥ យោជន៍ សំរាប់សុំសេចក្តីសំរេចគ្រប់យ៉ាង
៤. អបរគោយានទ្វីប = នៅខាងលិចភ្នំព្រះសុមេរុ៍ មានរាងមូល មានដើមក្ទម្ពប្រចាំទ្វីប មានដូងកែវមួយសំរាប់សុំសេចក្តីសំរេចគ្រប់យ៉ាង

No comments:

Post a Comment