Tuesday, April 23, 2013

លក្ខណៈសម្គាល់ ព្រះសង្ហារ ព្រះមហាក្សត្រ




និមិត្តសញ្ញា ព្រះមហាក្សត្រ ឬព្រះសង្ហារ មានលក្ខណៈសម្គាល់ដូចតទៅ៖

  • ពន្លឺឆពណ្ណរង្សី ដែលនៅចំពីលើគេតំណាងឲ្យអរិយធម៌ខ្មែរ ដ៏រុងរឿង​ត្រចះត្រចង់។
  • ស្វេតឆត្រទាំងពីរ តំណាងឲ្យព្រះមហាក្សត្រ និងព្រះមហាក្សត្រីយ៍ដែល​ថែរក្សាអាណាប្រជានុរាស្រ្ត នៅក្នុងព្រះនគរ។
  • ព្រះខ័ន្ឋរាជ្យ នៅក្រោម មកុដរាជ្យ ជានិមិត្តរូបនៃ អំណាច និងយុត្តិធម៌។
  • រូបគុជសីហ៍ និង រាជសីហ៍ ជារូបតំណាងឲ្យកម្លាំង របស់ប្រជារាស្រ្តខ្មែរ ដែលនៅជុំវិញព្រះរាជបល្ល័ង្គ គាំទ្រព្រះមហាក្សត្រ។
  • ពាក្យ (ព្រះចៅ ក្រុង កម្ពុជា) គឺតំណាងឲ្យអធិបតីភាពជាតិខ្មែរទាំងមូល។


No comments:

Post a Comment